Your Phone number

Your email

Orientation Program of PSE-I

Monday, June 1, 2020

ទម្រង់ពហុបញ្ញាផ្នែក ចិត្តសាស្ត្រ និងអារម្មណ៍ intrapersonality


Interoperability គឺជាមនុស្សដែលមានភាបឆ្លាតវៃផ្នែកចិត្តសាស្រ្ត និងអារម្មណ៍ ពួកគេជាទូទៅត្រូវបានពិពណ៌នាថាមានគតិបណ្ឌិត មានការលើកទឹកចិត្ត មានឆន្ទៈមោះមុត ទំនុកចិត្ត និងឧត្តមគតិ។ គ្រប់ការងារ ដែលពួកគេបានអនុវត្តសុទ្ធតែមានកម្រោង និងផែនការច្បាស់លាស់ជាមួយនឹងការតាំងចិត្តខ្ពស់ សម្រួចបំណងឆ្ពោះទៅកាន់ទិសដៅដែលបានកំណត់។ មនុស្សជំពូកនេះក៏មានចំណាប់អារម្មណ៍ខាងសាសនា សិល្បៈ និងការតែងនិពន្ធ ការសរសេរកំណត់ហេតុអំពីអារម្មណ៍របស់ពួកគេផងដែរ។

ពួកគេអាចរៀនបានល្អបំផុតតាមវិធីសាស្ត្រ និងឧបករណ៍ដូចជា៖

  • សៀវភៅ ឯកសារ
  • សម្ភារច្នៃប្រឌិត និង
  • កំណត់ហេតុផ្សេងៗ

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែកទំនាក់ទំនង

  • សីល្បៈករ
  • អ្នកជំនួញ
  • អ្នកស៊ើបអង្កេត
  • អ្នកប្រឹក្សាយោបល
  • ផ្នែកសង្គម
  • អ្នកចិត្តសាស្រ្ត
  • អ្នកបណ្តុះបណ្តាល
  • អ្នកតែងនិព័ន្ធ...
ប្រភព៖
ប្រភព៖ (www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

Sunday, May 31, 2020

ទម្រង់ពហុបញ្ញាផ្នែក ទំនាក់ទំនង Interpersoanlity


Interpersonal គឺជាប្រភេទមនុស្សដែលចូលចិត្តធ្វើការទំនាក់ទំនង និងជួយឈឺឆ្អាលអ្នកដទៃ។ ពួកគេជាទូទៅមានការយល់ចិត្តអ្នកដទៃច្រើន នោងមានមិត្តភ័ក្តិច្រើនផងដែរ។ ទម្រង់បញ្ញាផ្នែកទំនាកទំនង មានការពាក់ ព័ន្ធទៅនឹងសមត្ថភាពស្វែងយល់អំពីបំណង ការលើកទឹកចិត្ត និងក្តីប្រាថ្នារបស់អ្នកដទៃ។ មនុស្សជំពូកនេះមានការបារម្ភចំពោះអ្នកដទៃ ហើយជាទូទៅតែងតែចែករម្លែកនូវអ្វីៗដែលខ្លួនមានជាមួយមនុស្សជុំវិញខ្លួន មានទេពកោសល្យក្នុងការដោះស្រាយជំលោះ និងសម្របសម្រួលបញ្ហារបស់មិត្តភ័ក្ត និងក្រុមការងារបានយ៉ាងងាយស្រួល។​

វិធីសាស្រ្តដ៏ល្អបំផុតនៅក្នុងការបង្រៀនពួកគេគឺ៖

ពួកគេអាចរៀនបានល្អបំផុតតាមរយៈ
  • ការប្រាស្រ័យទាក់ទង
  • ការធ្វើការងារក្រុម
  • ការសន្ទនាសិក្ខាសាលា

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែកទំនាក់ទំនង

  • គ្រូបង្រៀន
  • តួសម្តែង
  • គ្រួពេទ្យចិត្តសាស្ត្រ
  • អ្នកលក់ដូរ
  • អ្នកគ្រប់គ្រងទូទៅ
  • អ្នកនយោបាយ
  • អ្នកការងារសង្គម
  • អ្នកប្រឹក្សាយោបល
  • គ្រូផ្សព្វផ្សាយពាណិជ្ជកម្ម
ប្រភព៖
ប្រភព៖ (www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

ទម្រង់ពហុបញ្ញាផ្នែក ទស្សនីយភាព និងលំហរ


ជាអ្នកសិក្សាដែលពូកែមើលរូបភាព និងគិតអំពីលំហរចេញជារូបភាពដែលមានឧបមាដូចជាពួកនាវិក និងអ្នកដើរកប៉ាល់ជាដើម។ ពួកគេស្គាល់អំពីបរិស្ថានច្បាស់លាស់ ចូលចិត្តគូរគំនូរផ្គុំរូបភាព មើលផែនទី និងមានភាពរវើរវាយយ៉ាងរស់រវើក។ មាកការចងចាំល្អតាមក្តីស្រមៃ និងរូបភាពឬផែនទីគំនិត ពួកគេចូលចិត្តមើលរូបភាព ដ្យាក្រាមនៅក្នុងសៀវភៅមុនពេលពួកគេសម្រេចចិត្តអាន។ មនុស្សដែលមានទម្រងពហុបញ្ញា ផ្នែកទស្សនីយភាប និងលំហរងាយរៀនដោយប្រើភ្នែក ប្រើក្តីស្រមៃ និងប្រើការសង្ខេត...។

វិធីសាស្រ្តដ៏ល្អបំផុតនៅក្នុងការបង្រៀនពួកគេគឺ៖

  • ការធ្វើគំនូរ
  • ការចង្អុលបង្ហាញ
  • ការថតរួប
  • វីដេអូ ឬភាពយន្ត
  • ពហុសារព័ត៌មាន និងអត្ថបទរូបភាព
  • ដ្យាក្រាម...

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែកទស្សនីយភាព​ និងលំហរ

  • អ្នកគូរប្លង់
  • អ្នករៀបចំគេហទំព័រ
  • សីល្បៈកេ
  • អ្នកនាំភ្ញៀវទេសចរណ៍
  • វិចិត្រករ អ្នកគូរផែនទី
  • ជាងថតរូប
  • អ្នកលាបថ្នាំពណ៌
  • អ្នកសាងសង់
  • អ្នកដើរកប៉ាល់
  • ស្ថាបត្យករ
  • គ្រូពេទ្យផ្នែកវះកាត់
  • អាកាសយានិក...
ប្រភព៖
ប្រភព៖ (www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

Friday, May 29, 2020

ទម្រង់ពហុបញ្ញាផ្នែកកាយសម្បទា Bodily- Kinesthetic


ជាអ្នកពូកែខាងកាយសម្បទា ពួកគេអាចប្រើកាយវិញ្ញាណបានយ៉ាងល្អ និងមានប្រសិទ្ធភាពដូចជាអ្នកវិចខ្ចប់ រុំ គ្រូពេទ្យវះកាត់ជាដើម។ អ្នកសិក្សាផ្នែកនេះ និងទទួលបានប្រយោជន៍ពីបទពិសោធន៍ខាងរាងកាយដូចជា ការប៉ះ ស្ទាប កាន់ ការហិតក្លិន និងបទពិសោធន៍ដែលបានមកពីការចូលរួមសកម្មភាពផ្សេងៗ។ ពួកគេអាចធ្វើបានយ៉ាងល្អខាងអត្តពលកម្មដូចជា៖
  • ការលេងកីឡា
  • ការទំនាក់ទំនងរវាងភ្នែក នឹងដៃ
  • ការរាំរបាំ...
អ្នកសិក្សាដែលពូកែខាងកាយសម្បទា អាចមានការលំបាកក្នុងការផ្ចង់អារម្មណ៍នៅពេលរៀនហេតុដូច្នេះ ពួកគេអាចចាត់ទុកថាជាអ្នកដែលមានសកម្មភាពរស់រវើក គឹត្រូវធ្វើចលនា កាយវិការឱ្យបានច្រើនជាងការនិយាយ ធម្មតាៗ។

វិធីសាស្រ្តដ៏ល្អបំផុតនៅក្នុងការបង្រៀនពួកគេគឺ៖


  • បញ្ចូលសកម្មភាពនៅក្នុងកម្មវិធីសិក្សាឱ្យបានច្រើន (ផ្នែករាងកាយ)
  • ការសិក្សាត្រូវផ្សារភ្ជាប់នឹងការអនុវត្តន៍
  • ត្រូវមានរ៉ូលផ្លេ (ការសម្តែងតួ)

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែកកាយសម្បទា


  • យន្តការី
  • គ្រូបង្រៀនផ្នែកអត្តពលកម្ម
  • អ្នកវិភាគកីឡាយ កីឡាករ
  • អ្នករបាំ
  • នាដករ
  • អ្នកម៉ាស្សា
  • ជាងសំណង់
  • អ្នកកាត់សក់
  • គ្រូពេទ្យវះកាត់
  • ទាហាន
  • អ្នកពន្លក់អគ្គីភ័យ អ្នកបើកបរ អ្នកថែសួរ ចុងភៅ ជាងជួសជុល...
ប្រភព៖
ប្រភព៖ (www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា
hello Hello
hello