Your Phone number

Your email

Orientation Program of PSE-I

Friday, May 29, 2020

ផ្នែកតក្ក និងគណិតវិទ្យា -Logical &Methematical


អ្នកពូកែខាងតក្ក និងលេខជាមនុស្សមានហេតុផលសមរម្យ និងមានការទំនាក់ទំនងល្អ។ បញ្ញានេះមានភាពពាក់ព័ន្ធនិងរបៀបគិតតាមបែបវិទ្យាសាស្រ្ត និងគណិតវិទ្យា ពួកគេមានគំនិតអភិរក្សនិយម ចូលចិត្តភាពស្អាត​និងសណ្តាប់ធ្លាប់ ហើយមានទំម្លាប់គិតទុក និងរៀបចំទុកមុននឹងធ្វើអ្វីមួយ។ ពួកគេពិចារណានូវហេតុ និងផលមុនពេលធ្វើការសម្រេចចិត្ត។ អ្នកសិក្សាបែបតក្កចូលចិត្តសួរសំណួរច្រើន ហើយក៏ជាអ្នកពូកែបកស្រាយចម្ងល់ផងដែរ។ ពួកគេជាទូទៅរៀនសូត្រតាមរយៈ ៖
  • ហ្គេមតក្ក
  • ការស៊ើបអង្កេត និង
  • ការរាវរកអាថ៌កំបាំង...

មនុស្សប្រភេទតក្កត្រូវការការរៀនតាមបែប

  • ការបង្កើតគំនិតថ្មី
  • ការចោទសំណួរ និងការដោះស្រាយបញ្ហា
  • ការជជែកវែកញែកជាក្រុម...

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែតក្គ និងគណិតវិទ្យា

  • គណនេយ្យករ
  • អ្នកគ្រប់គ្រងស្ថិតិ
  • ប៉ូលិសស៊ើបអង្កេត
  • អាវកាសយានិក
  • អ្នកស្រាវជ្រាវ
  • អ្នកបង្កើតកម្មវិធីកុំព្យូទ័រ
  • វិស្វករ
  • ធនាគារិក អ្នកវិទ្យាសាស្រ្ត...
ប្រភព៖
(www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

No comments:
Write comments

hello Hello
hello