Your Phone number

Your email

Orientation Program of PSE-I

Friday, May 29, 2020

ទម្រង់ពហុបញ្ញាផ្នែកកាយសម្បទា Bodily- Kinesthetic


ជាអ្នកពូកែខាងកាយសម្បទា ពួកគេអាចប្រើកាយវិញ្ញាណបានយ៉ាងល្អ និងមានប្រសិទ្ធភាពដូចជាអ្នកវិចខ្ចប់ រុំ គ្រូពេទ្យវះកាត់ជាដើម។ អ្នកសិក្សាផ្នែកនេះ និងទទួលបានប្រយោជន៍ពីបទពិសោធន៍ខាងរាងកាយដូចជា ការប៉ះ ស្ទាប កាន់ ការហិតក្លិន និងបទពិសោធន៍ដែលបានមកពីការចូលរួមសកម្មភាពផ្សេងៗ។ ពួកគេអាចធ្វើបានយ៉ាងល្អខាងអត្តពលកម្មដូចជា៖
  • ការលេងកីឡា
  • ការទំនាក់ទំនងរវាងភ្នែក នឹងដៃ
  • ការរាំរបាំ...
អ្នកសិក្សាដែលពូកែខាងកាយសម្បទា អាចមានការលំបាកក្នុងការផ្ចង់អារម្មណ៍នៅពេលរៀនហេតុដូច្នេះ ពួកគេអាចចាត់ទុកថាជាអ្នកដែលមានសកម្មភាពរស់រវើក គឹត្រូវធ្វើចលនា កាយវិការឱ្យបានច្រើនជាងការនិយាយ ធម្មតាៗ។

វិធីសាស្រ្តដ៏ល្អបំផុតនៅក្នុងការបង្រៀនពួកគេគឺ៖


  • បញ្ចូលសកម្មភាពនៅក្នុងកម្មវិធីសិក្សាឱ្យបានច្រើន (ផ្នែករាងកាយ)
  • ការសិក្សាត្រូវផ្សារភ្ជាប់នឹងការអនុវត្តន៍
  • ត្រូវមានរ៉ូលផ្លេ (ការសម្តែងតួ)

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែកកាយសម្បទា


  • យន្តការី
  • គ្រូបង្រៀនផ្នែកអត្តពលកម្ម
  • អ្នកវិភាគកីឡាយ កីឡាករ
  • អ្នករបាំ
  • នាដករ
  • អ្នកម៉ាស្សា
  • ជាងសំណង់
  • អ្នកកាត់សក់
  • គ្រូពេទ្យវះកាត់
  • ទាហាន
  • អ្នកពន្លក់អគ្គីភ័យ អ្នកបើកបរ អ្នកថែសួរ ចុងភៅ ជាងជួសជុល...
ប្រភព៖
ប្រភព៖ (www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

No comments:
Write comments

hello Hello
hello