Your Phone number

Your email

Orientation Program of PSE-I

Friday, May 29, 2020

ទម្រង់ពហុបញ្ញាផ្នែក តូរតន្រ្តី Musical


ជាមនុស្សដែលឆាប់ដឹងពីសម្លេងមនុស្សជុំវិញខ្លួន ពួកគេចូលចិត្តតន្រ្តីខុសៗគ្នា និងជ្រើសរើសស្តាប់ទៅតាមអារម្មណ៍ ជាញឹកញាប់ពួកគេចូលចិត្តច្រៀងតិចៗម្នាក់ឯង ឬច្រៀងតាមទំនុកចម្រៀងផ្សេងៗ ជួនការពួកគេអាចនិព័ន្ធ ទំនុកភ្លេងដោយខ្លួនឯង។ អ្នកសិក្សាផ្នែកតូរតន្រ្តីមានការចង់ចាំបានយ៉ាងលឿន យើងអាចបង្រៀពួកគេដោយប្តូរមេរៀនទៅជា
  • កាព្យខ្លីៗ
  • និយាយបែងចុងជូន និងចង្វាក់ភ្លេង
  • ទះដៃលើកជើង ធ្វើកាយវិការដូចជាអ្នកសិល្បៈជាដើម...

ពួកគេអាចរៀនបានល្អតាមរយៈ


  • ឧបករណ៍តន្រ្តី
  • វិទ្យុ ទូរទស្សន៍ ការសែតម៉ាញ៉េនិង
  • ពហុឯកសារព័ត៌មាន...

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែកតូរតន្រ្តី

  • ជាតន្រ្តីករ
  • សិល្បៈករ (អ្នកចម្រៀង អ្នកសម្តែង...)
  • អ្នកនិព័ន្ធបទភ្លេង ចម្រៀង គ្រូបង្រៀងផ្នែកតន្ត្រី និងជាអ្នកបង្កើតវង់ភ្លេង
  • ជាDJ អ្នករៀបចំការចាក់ផ្សាយវីដេអូ ភាពយន្ត និងកម្មវិធីកំសាន្តផ្សេងៗ
ប្រភព៖
ប្រភព៖ (www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

ផ្នែកតក្ក និងគណិតវិទ្យា -Logical &Methematical


អ្នកពូកែខាងតក្ក និងលេខជាមនុស្សមានហេតុផលសមរម្យ និងមានការទំនាក់ទំនងល្អ។ បញ្ញានេះមានភាពពាក់ព័ន្ធនិងរបៀបគិតតាមបែបវិទ្យាសាស្រ្ត និងគណិតវិទ្យា ពួកគេមានគំនិតអភិរក្សនិយម ចូលចិត្តភាពស្អាត​និងសណ្តាប់ធ្លាប់ ហើយមានទំម្លាប់គិតទុក និងរៀបចំទុកមុននឹងធ្វើអ្វីមួយ។ ពួកគេពិចារណានូវហេតុ និងផលមុនពេលធ្វើការសម្រេចចិត្ត។ អ្នកសិក្សាបែបតក្កចូលចិត្តសួរសំណួរច្រើន ហើយក៏ជាអ្នកពូកែបកស្រាយចម្ងល់ផងដែរ។ ពួកគេជាទូទៅរៀនសូត្រតាមរយៈ ៖
  • ហ្គេមតក្ក
  • ការស៊ើបអង្កេត និង
  • ការរាវរកអាថ៌កំបាំង...

មនុស្សប្រភេទតក្កត្រូវការការរៀនតាមបែប

  • ការបង្កើតគំនិតថ្មី
  • ការចោទសំណួរ និងការដោះស្រាយបញ្ហា
  • ការជជែកវែកញែកជាក្រុម...

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែតក្គ និងគណិតវិទ្យា

  • គណនេយ្យករ
  • អ្នកគ្រប់គ្រងស្ថិតិ
  • ប៉ូលិសស៊ើបអង្កេត
  • អាវកាសយានិក
  • អ្នកស្រាវជ្រាវ
  • អ្នកបង្កើតកម្មវិធីកុំព្យូទ័រ
  • វិស្វករ
  • ធនាគារិក អ្នកវិទ្យាសាស្រ្ត...
ប្រភព៖
(www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

Thursday, May 28, 2020

ផ្នែកភាសារ​ Lingistic


អ្នកសិក្សាដែលពូកែពាក្យពេចន៍ ជាទូទៅមានភាពរីកចម្រើនខាង និងជំនាញខាងការខាងស្តាប់។ អ្នកជំនាញភាសាប្រើពាក្យប្រកបដោយប្រសិទ្ធភាព ហើយច្រើនតែគិតអំពីពាក្យច្រើនជាងរូបភាព។ មនសុ្សជំនាញខាងភាសារ មានភាពស្ងប់ស្ងាត់ និងមានហេតុផលសមរម្យ។ មនុស្សប្រភេទនេះចូលចិត្តគិតច្រើន និងចូលចិត្តលេងផ្គុំរូប ពួកគេពូកែពិពណ៌នា និងពន្យល់នូវគំនិតដែលពិបាកយល់ឱ្យមានភាពសមញ្ញបាន។ គេចូលចិត្តអាន លេងហ្គេម និងប្រឌិតរឿង។ វិធីសាស្ត្រ និងសម្ភារៈឧបទេសសម្រាប់ក្រុមនេះរួមមាន៖


  • ការអានសៀវភៅ (អានម្នាក់ឯង ឬជុំគ្នា)
  • ការពិភាក្សា និងអធិប្បាយ
  • ការប្រើប្រាស់កុំព្យូទ័រ
  • ​​​​
  • ការលេងហ្គេម ការសួរព័ត៌មាន និងការបង្រៀន...

អាជីពដែលស័ក្តិសមសម្រាប់មនុស្សដែលមានទម្រង់បញ្ញផ្នែកភាសា

  • អ្នកសារព័ត៌មាន
  • បណ្ណារក្ស
  • អ្នកអត្ថាធិប្បាយកម្មវិធី (វិទ្យុ ទូរទស្សន៍...)
  • បុគ្គលិកផ្នែករដ្ឋបាល
  • អ្នកប្រឹក្សាយោបល់
  • មេធាវី
  • កវីនិពន្ធ
  • អ្នកបកប្រែភាសា
  • អ្នកធ្វើបទបង្ហាញ (វិទ្យុ ទូរទស្សន៍...)
  • អ្នកសរសេរអត្ថបទផ្សាយពាណិជ្ជកម្ម
  • អាជីវករ (អ្នកលក់ដូរ)
  • គ្រូបង្រៀន...
ប្រភព៖ (www.businessballs.com)
សៀវភៅ ការផ្តល់ប្រឹក្សាអាជីព និងព័ត៌មានស្តីអំពីការសិក្សាជំនាញ របស់ក្រសួងអប់រំយុវជន និងកីឡា

Monday, May 11, 2020

16.បុគ្គលិកលក្ខណៈនៃ ENTJ (ENTJ Personality Type Profile )

The ENTJ Personality Type from Truity on Vimeo.

បុគ្គលិកលក្ខណៈនៃ ENTJ


- Energetic ជាមនុស្សដែលមានភាពស្វាហាប
- Decisive មានការសម្រេចចិត្តច្បាស់លាស់
- Methodical សំបូរគំនិត និងមានបច្ចេកទេសក្នុងការដោះស្រាយបញ្ហា
- Analytical ពូកែវិភាករឿងរាវ​ និង​ស្ថានការណ៍
- Out going ជាមនុស្សស្រូបទាញថាមពលពីខាងក្រៅ
- Goal-Oriented ជាមនុស្សម៉តហ្មត និងមានទិសដៅមុតស្រួច

លំអិតបន្ថែមអំពី ENTJ


មនុស្សដែលមានបុគ្គលិកលក្ខណៈជា ENTJ ត្រូវគេពិពណ៌នាថាមានភាពស្វាហាប និងតស៊ូមិនចុះចាញ់។ ពួកគេមានការសម្រេចចិត្តយ៉ាងដាច់ខាតចំពោះគោលដៅដែលបានកំណត់ទុក ហើយជារឿយៗ ENTJ មានភាពក្លាហាន និងប្រថុយប្រថានចំពោះគំនិតដែលគ្រោងនឹងចាប់ផ្តើមថ្មីៗ។ ក្នុងពេលជាមួយគ្នានេះពួកគេមានការថ្លឹងថ្លែងយ៉ាងល្អនូវសមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោចរបស់គេ។ មនុស្សប្រភេទនេះ មាននិន្នាការបើកចំហរគំនិត និងមានការគិតតាមរបៀបវិជ្ជមានជានិច្ច។

ជម្រើសអាជីពដែលល្អបំផុតសម្រាប់ ENTJ


- Strategist អ្នករៀបចំគម្រោង និងផែនការយុទ្ធសាស្រ្ត
- Leadership ជាអ្នកដឹកនាំ
- Consultants ជាអ្នកប្រឹក្សាយោបល់
- Judges ការងារផ្នែកច្បាប់ (ចៅក្រម មេធាវី...)
- Science ការងារផ្នែកវិទ្យាសាស្រ្ត
- Medicine គ្រូពេទ្យ

hello Hello
hello