Your Phone number

Your email

Orientation Program of PSE-I

Tuesday, May 5, 2020

1.បុគ្គលិកលក្ខណៈនៃ ISTJ (ISTJ Personality Type Profile)

The ISTJ Personality Type from Truity on Vimeo.


ISTJ
(I) introvert (S)sensing (T) Thinking and (J)Judging (ងាកចូល, ការដឹង, ការគិត និង ការវិនិឆ្ឆ័យ)។ ISTJ ជាអក្សរកូដចំនួនបួនតួដែលតំណាងឱ្យបុគ្គលិកលក្ខណៈ មួយក្នុងចំណោម ១៦ប្រភេទនៃសូចនាករដែលត្រូវបានរកឃើញក្នុង MBTI។ មនុស្សដែលមានបុគ្គលិកលក្ខណៈប្រភេទ ISTJ មានទម្លាប់ស្ងប់ស្ងាត់ មានភាពរីករាយក្នុងចិត្ត មានសណ្ឋាប់ធ្នាប់ និងចូលចិ្តរៀបចំគម្រោងគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ។ មនុស្សប្រភេទនេះតែងតែផ្តល់តម្លៃទៅលើភាពស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃហើយប្រកាន់ខ្ជាប់នូវទំនាមទម្លាប់ប្រពៃណី។

លំអិតបន្ថែមអំពី ISTJ
I Intro or intravert: ចូលចិត្តចំណាយពេលនៅម្នាក់ឯង ឬនៅជាមួយមិត្តភ័ក្រ្កជិតស្និទ្ធ។
S Sensing: ចូលចិត្តផ្តោតលើព័ត៌មានលំអិតជាជាងគិតអំពីព័ត៌មានអរូបី។
T Thinking: ធ្វើការសម្រេចចិត្តដោយផ្តោតលើតក្កវិស័យ និងទិន្នន័យសំខាន់ៗជាងអារម្មណ៍ផ្ទាល់ខ្លួន។
J Judging: ចូលចិត្តរៀបចំផែនការ និងសង្កេតពិនិត្យដោយប្រុងប្រយ័ត្នជាមុន

ចរិតសំខាន់ៗមួយចំនួននៃ ISTJ រួមមាន៖
- ចូលចិត្តរៀបចំ និងមានសណ្ឋាប់ធ្នាប់
- ឡូជីខល (តក្តវិជ្ជា)និងជាក់ស្តែងនិយម
- ចាប់អារម្មណ៍លើពិភពលោកខាងក្នុង
- ចូលចិត្តធ្វើការសង្ខេតគ្រប់ស្ថានការណ៍
- រស់នៅក្នុងពេលបច្ចុប្បន្ន (ចាប់អារម្មណ៍)ច្រើនជាងពេលអនាគត
- មានភាពប្រាកដនិមយ
- ផ្តោតលើព័ត៌មានលំអិត និងការពិត

មនុស្សល្បីៗដែលមានបុគ្គលិកលក្ខណៈជា ISTJ


លោក George Washington ប្រធានាធិបតីសហរដ្ឋអាមេរិក 1789 to 1797
លោក Henry Ford អ្នកជំនាញបង្កើតរថយន្ត
លោក Johnny Carson ជាសិល្បៈករដ៏អស្ចារ្យ
Elizabeth 2 មហាក្សត្រីប្រទេសអង់គ្លេស
លោក Calvin Coolidge ប្រធានាធិបតីនៃសហរដ្ឋអាមេរិក 1923 to 1929
លោក Evander Holyfield អ្នកប្រដាល់សកល
លោក Warren Buffett អ្នកជំនួញដ៏កំពូលជោកជ័យ

ជម្រើសការងារល្អបំផុតសម្រាប់មនុស្សដែលមានបុគ្គលិកលក្ខណៈ ISTJ
- គណនេយ្យ
- អ្នកសរសេរកម្មវិធីកុំព្យូទ័រ
-​ ពេទ្យធ្មេញ ឬវេជ្ជបណ្ឌិតទូទៅ
- បណ្ណារក្ស
- មេធាវី
- មន្ត្រីប៉ុលិសសើបអង្កេត
- មេដឹកនាំផ្នែកយោធា...


ឯកសារយោង
https://km.reoveme.com/istj
Butt, J. (ឆ្នាំ 2005) ។ គំនិតចង្អុលបង្ហាញពីការគិតវិនិច្ឆ័យ។ http://typelogic.com/istj.html
Myers, IB (1998) ។ សេចក្តីណែនាំអំពីប្រភេទ: មគ្គុទ្ទេសដើម្បីស្វែងយល់ពីលទ្ធផលរបស់អ្នកលើសូចនាករប្រភេទ Myers-Briggs ។ Mountain View, CA: CPP, Inc.
មូលនិធិ Myers & Briggs ។ (ត) ។ ប្រភេទ 16 MBTI ។ http://www.myersbriggs.org/my-mbti-personality-type/mbti-basics/the-16-mbt-types.asp

No comments:
Write comments

hello Hello
hello